
👏 អបអរសាទរ ពិធីក្រុងពាលី និងសូត្រមន្តប្រោះព្រំបុកគ្រឹះសាងសង់ អគារសាលា ប៊ែលធី អន្តរជាតិទី៣០ ស្ថិតក្នុងគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ី ផ្លូវជាតិ៦អា សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប។

ភាពជោគជ័យនៃព្រឹត្តិការណ៍ Sangkran By NhamFesta ផ្តួចផ្តើមដោយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន
09 Apr 2024(ភ្នំពេញ)៖ ព្រឹត្តិការណ៍ មហាសង្ក្រាន្ត ញុំាហ្វេសតា Sangkran By NhamFesta ទទួលបានភាពជោគជ័យ និងការគាំទ្រ និងចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ជ្រោយចង្វារ គួរឱ្យកត់សំគាល់ រយៈពេលបីថ្ងៃកន្លងមកនេះ ដែលបានផ្តួចផ្តើមរៀបចំឡើង ដោយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន សហការជាមួយនឹង Unbox Marketing នៅទីតាំងគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី កាលពីថ្ងៃទី ៥ ៦ និង ៧ ខែមេសា ឆ្នាំ២០២៤ ក្នុងទិដ្ឋភាពចូលរួមអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរដ៏ធំ និងប្លែក នៅកម្ពុជា ជាមួយនឹងបរិយាកាសដ៏សប្បាយរីករាយ។

(ភ្នំពេញ)៖ ក្រុមហ៊ុន Unbox Marketing ដែលជាក្រុមហ៊ុនរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មច្នៃប្រឌិតថ្មីមួយ ផ្តោតសំខាន់ទៅលើសេវាកម្មប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍទីផ្សារអាជីវកម្ម និង ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបមិន ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ ក្នុងប្រទេសកម្ពុជា បានធ្វើការចុះអនុស្សរណៈលើកិច្ចព្រមព្រៀង ក្នុងការបង្កើតនូវពិព័រណ៌ម្ហូបអាហារ និង វប្បធម៌មួយ ដែលមានឈ្មោះថា «សង្ក្រាន្តញ៉ាំហ្វេសតា Sangkran By NhamFesta» ដែលជាកម្មវិធីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរដ៏ធំ និងប្លែក នៅព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងបរិយាកាសដ៏សប្បាយរីករាយ។ ការប្រកាសបានធ្វើឡើង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។