
ក្រុមហ៊ុន Ford Cambodia និង Orkide Development រួមគ្នារៀបចំបើកកម្មវិធីធំប្រចាំឆ្នាគឺ ព្រឹត្តិការណ៍បើកសាកល្បងរថយន្តហ្វត2025
06 Jun 2025
ក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុន អ័រគីដេ ក៏មានការផ្ដល់ជូនយ៉ាងអស្ចារ្យនាពាក់កណ្តាលឆ្នាំ Mid Year Special Deals បង់អត់ការប្រាក់រហូតដល់ 36ខែ ត្រឹម$888/ខែ។ បង់តិចជាងមុន ចំណេញច្រើនជាងមុន!
ក្រុមហ៊ុន Ford Cambodia និង Orkide Development រួមគ្នារៀបចំបើកកម្មវិធីធំប្រចាំឆ្នាំគឺ ព្រឹត្តិការណ៍បើកសាកល្បងរថយន្តហ្វត2025
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2025 កន្លងទៅនេះ ក្រុមហ៊ុនហ្វតនិង អ័រគីដេ ឌីវែឡុបម៉ិន បានរួមគ្នារៀបចំបើកកម្មវិធីធំប្រចាំឆ្នាគឺ ព្រឹត្តិការណ៍បើកសាកល្បងរថយន្តហ្វត2025 “Beyond The Road 2025 Test Drive Festival 2025” ដែលប្រព្រឹត្តនៅបុរី Orkide The Botanic City ស្ថិតនៅផ្លូវជាតិលេខ6។
ក្នុងពិធីបើកជាផ្លូវការនេះលោក គ្រួច សុភត្ត្រា ដែលជានាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានលើកឡើងថា៖ “ការសហការនេះបង្ហាញពីគោលបំណងរបស់យើងក្នុងការបង្កើតអោយមានបទពិសោធន៍ថ្មីមួយសម្រាប់បងប្អូនដែលមានបំណងចងសាកល្បងបើករថយន្ដ Ford ហើយក៏ងាយស្រួលសម្រាប់បងប្អូនដែលរស់នៅក្នុងបុរីផ្ទាល់មិនបាច់ទៅណាឆ្ងាយអាចអញ្ជើញចូលរួមលេងកម្សាន្តទាំងអស់នាចុងសប្តាហ៍នេះផ្ទាល់តែម្តង។”
លោកក៏បានបន្តទៀតថា “ក្នុងការរៀបចំកម្មវិធីនេះឡើង យើងធ្វើការបង្ហាញនូវបរិយាកាសនៃការរស់នៅដ៏សុខដមដែលមាននៅក្នុងបុរី អ័រគីដេ ជាមួយទីធ្លាដ៏ធំ បរិយាកាសល្អ មានបឹងសិប្បនិមិត្ត សួនបៃតង។ នៅទីនេះយើងមិនត្រឹមតែសាងសង់បុរីសម្រាប់ការរស់នៅតែមួយមុខនោះទេ ប៉ុន្តែជាទីកន្លែងដែលពោរពេញទៅដោយធម្មជាតិ ផាសុកភាព និងសុវត្ថិភាពខ្ពស់។”
គួរឲ្យបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងប្រព្រឹត្តឡើង3ថ្ងៃពេញចាប់ពីថ្ងៃទី 6-8 មិថុនា 2025 ចាប់ពីម៉ោង9ព្រឹកដល់10យប់ ជាឱកាសពិសេសសម្រាប់អ្ននេះជាឱកាសដ៏ល្អសម្រាប់ឲ្យអ្នកដែលចង់ដឹងអំពីសមត្ថភាពពិតប្រាកដនៃរថយន្តដែលអ្នកកំពុងមាន ឬសម្រាប់អ្នកដែលមានបំណងចង់ទិញធ្វើការសាកល្បងផ្ទាល់ជាមួយនឹងផ្លូវសម្រាប់បើកល្បឿនយឺត ខ្សាច់ ទឹក ភក់ និងថ្ម ហើយក៏មានផ្លូវល្បឿនលឿន បើកលក្ខណៈ off-road ជាមួយនឹងអ្នកជំនាញ។
រួមទាំងការដាក់តាំងបង្ហាញនៅម្ហូបអាហារ វត្ថុអនុស្សារីយ ដែលជាសិប្បកម្មខ្មែរដោយសមាគមអភិវឌ្ឍន៍សង្គមខ្មែរជាការលើកស្ទួយសិប្បករក្នុងស្រុក និងការគាំទ្រផលិតផលខ្មែរ។ហើយក៏មាននូវការប្រគុំតន្ត្រី ដែលចូលរួមពីតារាល្បីៗផងដែរ។
ក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុន អ័រគីដេ ក៏មានការផ្ដល់ជូនយ៉ាងអស្ចារ្យនាពាក់កណ្តាលឆ្នាំ Mid Year Special Deals បង់អត់ការប្រាក់រហូតដល់ 36ខែ ត្រឹម$888/ខែ។ បង់តិចជាងមុន ចំណេញច្រើនជាងមុន!
សម្រាប់ព័ត៌មានលំអិត៖ +855 98 733 333
តេលេក្រាម ៖ t.me/OrkideDevelopment_Telegram
ហ្វេសបុក ៖ m.me/orkidedevelopment
Related News
21 Mar 2025
19 Mar 2025
31 Jan 2025
Recent News
19 May 2025