ពិធីក្រុងពាលី និងសូត្រមន្តប្រោះព្រំបុកគ្រឹះសាងសង់ អគារសាលា ប៊ែលធី អន្តរជាតិទី៣០ ស្ថិតក្នុងគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ី ផ្លូវជាតិ៦អា


18 May 2024

👏 អបអរសាទរ​ ពិធីក្រុងពាលី និងសូត្រមន្តប្រោះព្រំបុកគ្រឹះសាងសង់ អគារសាលា ប៊ែលធី អន្តរជាតិទី៣០ ស្ថិតក្នុងគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ី ផ្លូវជាតិ៦អា​ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ​​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង​ ឯកឧត្តម​​បណ្ឌិត លី ឆេង តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប។

https://orkidevilla.com.kh/storage/images/news/pLF4sf9m8Bj2XKOjEJdREMq1NKQlMDXxVWUIW60S.jpg

https://orkidevilla.com.kh/storage/images/news/mlCrMWjxj3UzsiyrnygLdVZmndWX1N5h6zudxTlP.jpg


សាលា ប៊ែលធី អន្តរជាតិទី៣០ នឹងលេចចេញនូវរូបរាងឆាប់ៗនេះ ដោយមានកម្ពស់ ៧ជាន់ មាន១៨០បន្ទប់ រួមបញ្ចូលជាមួយគ្រឿងបរិក្ខារសិក្សាទំនើបៗជាច្រើនផងដែរ ដើម្បីបម្រើជូននូវការអប់រំកម្រិតស្តង់ដាមួយនៅក្នុងតំបន់ ក៏ដូចជាឆ្លើយតបទៅនឹងការកើនឡើងនៃការរស់នៅប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងគម្រោង អ័រគីដេផ្ទាល់ និងប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ ហើយជាពិសេសនោះគឺស្របតាមអំណោយផលទីតាំងគម្រោងអ័រគីដេផ្ទាល់ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងមានស្រាប់ ដែលត្រូវបានជឿជាក់ថានឹងបង្ករអោយមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ ដែលឆ្លុះបញ្ចាំងពីភាពវិជ្ជមានជាខ្លាំងសម្រាប់ភាពជោគជ័យ និងការលូតលាស់ទាំងវិស័យអប់រំ និងសក្តានុពលនៃការរស់នៅក្នុងតំបន់ថែមមួយកម្រិតទៀត។

https://orkidevilla.com.kh/storage/images/news/JXQwVOiEW9JkUXJdHXwOxJRmiIIKJSgrBUyPPzmv.jpg

https://orkidevilla.com.kh/storage/images/news/er6dB9li1gqnym9KceBHuJX0sZ7Ghs3rV5vogwVq.jpghttps://orkidevilla.com.kh/storage/images/news/zGRwqxub1J15BrihIMgJudX0hEEkijTCz3gouezx.jpg

សម្រាប់អតិថិជនដែលមានបំណងចង់ស្វែងយល់បន្ថែមអំពី សក្តានុពលក្នុងគម្រោង ប្រភេទផ្ទះ ក៏ដូចជាប្រូម៉ូសិនផ្សេងរបស់គម្រោងអ័រគីដេ សូមទំនាក់ទំនង ឬធ្វើការណាត់ជួបតាមរយៈ

ទីតាំងគម្រោង នៅផ្លូវ 6A៖ bit.ly/OrkideTheBotanic

តេលេក្រាម ៖ t.me/OrkideDevelopment_Telegram

ហ្វេសបុក ៖ m.me/orkidedevelopment

☎️ 098 733 333