ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងធនាគារ FTB ចុះ MoU ស្ដីពីកិច្ចសហការពាណិជ្ជកម្ម និងអត្ថប្រយោជន៍បុគ្គលិក
31 Mar 2022
(ភ្នំពេញ)៖ ទន្ទឹមនិងការវិនិយោគលើវិស័យអចលនទ្រព្យ កាន់តែរីកចម្រើនឥតឈប់ឈរនៅកម្ពុជា វិស័យធនាគារក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុផ្សេងៗ កម្ចីលើការវិនិយោគលើធុរកិច្ច អាជីវកម្ម និងគម្រោងអភិវឌ្ឍន៍ផ្សេងៗរបស់សហគ្រាសឯកជន ក៏ដូចជាការផ្តល់ឥណទានជាលក្ខណៈ ឯកត្តជនជូនដល់ប្រជាពលរដ្ឋផងដែរ។
ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការសេវាកម្ម និងឥណទានលំនៅឋានរបស់ពលរដ្ឋកម្ពុជា និយោជិតក្រុមហ៊ុនក៏ដូចជា អតិថិជនក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បាននិងកំពុងសហការជាមួយធនាគារនានា ក្នុងនោះមានធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ហៅកាត់ថា FTB ជាធនាគារពាណិជ្ជទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ និងជាដៃគូធុរកិច្ចដ៏សំខាន់ និងយូរអង្វែងមួយរបស់ក្រុមហ៊ុន។
កិច្ចសហការនេះត្រូវបានពង្រីកមួយកម្រិតថែមទៀតតាមរយៈ ពិធីចុះហត្ថលេខាជាផ្លូវការ អនុស្សរណៈនៃការយោគយល់ ពីកិច្ចសហការពាណិជ្ជកម្ម និងអត្ថប្រយោជន៍បុគ្គលិករវាងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ជាមួយធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ត្រូវបានរៀបចំឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដើម្បីផ្តល់ភាពងាយស្រួលជាពិសេសជូន ដល់បុគ្គលិកធនាគារ FTB ដែលមានបំណងចង់វិនិយោគ ទិញលំនៅឋានពីគម្រោងណាមួយរបស់ក្រុមហ៊ុនអ័រគីដេ។
កិច្ចសហការដៃគូពាណិជ្ជកម្មនេះ អតិថិជនដែលទិញផ្ទះពី ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន អាចស្នើប្រាក់កម្ចី ពីធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជារហូតដល់៨០% ក្នុងទំហំទឹកប្រាក់សរុបនៃតម្លៃអចលនទ្រព្យ រីឯរយៈពេលកម្ចីគឺបានរហូតដល់២០ឆ្នាំ ក្នុងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៩,៣៥% សម្រាប់ប្រាក់ដុល្លារ និងត្រឹមតែ៨.៧៥% សម្រាប់ប្រាក់រៀល ស្ថិតក្នុងលក្ខខណ្ឌងាយស្រួល ក្នុងការអនុម័តប្រាក់កម្ចី និងមានកម្មវិធីពិសេសសម្រាប់អតិថិជន ក៏ដូចជាបុគ្គលិកធនាគារផងដែរ។
លោកស្រី ខៀវ សស៊ីលៀប នាយិកាប្រតិបត្តិទូទៅ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានថ្លែងថា «យើងមានមោទនភាពដែលបានសហការជាមួយ FTB ជាធនាគារពាណិជ្ជទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ និងជាដៃគូធុរកិច្ចដ៏សំខាន់ និងយូរអង្វែងរបស់ក្រុមហ៊ុន។ កិច្ចសហការមួយនេះផ្តល់ទំនុកចិត្ត ភាពងាយស្រួល និងសេវាឆាប់រហ័សលើការអនុម័តកម្ចីទិញផ្ទះ ជូនអតិថិជនរបស់ផ្ទាល់ ហើយក៏មានជាកម្មវិធីប្រូម៉ូសិនពិសេស សម្រាប់អតិថិជនក៏ដូចជាបុគ្គលិកធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាផងដែរ ហើយ នេះជាកាលានុវត្តភាពមួយដែលផ្តល់ជូនយ៉ាងពិសេស ដល់អតិថិជនទាំងអស់ក៏ដូចជាបុគ្គលិកធនាគារផ្ទាល់»។
លោកស្រីបានបន្ដថា ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង FTB នឹងបន្តកិច្ចសហការជាដៃគូ សម្រាប់គម្រោងផ្សេងទៀតនៅថ្ងៃអនាគត សំដៅរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យ និងវិស័យធនាគារ ព្រមទាំងហិរញ្ញវត្ថុឲ្យមានការរីកចម្រើនខ្លាំងក្លាជាលំដាប់ និងប្រកបដោយនិរន្តរភាព»។
លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាបានថ្លែងថា «ស្របតាមទិសដៅអភិវឌ្ឍន៍ របស់ធនាគារ FTB យើងនឹងបន្តពង្រីកសកម្មភាពប្រតិបត្តិការរបស់ខ្លួន និងលើកកម្ពស់កម្រិតស្តង់ដារសេវាកម្ម និងផលិតផលថ្មីៗ ជាដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្របជូនដល់អតិថិជន និងទីផ្សារ។ ទន្ទឹមគ្នានេះកិច្ចសហការរវាងធនាគារ FTB និងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ពិតជាឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ ក្នុងការចូលរួមអភិវឌ្ឍវិស័យអចលនទ្រព្យ និងវិស័យធនាគារ ក៏ដូចជាការផ្តល់ទំនុកចិត្តបន្ថែមទៀត ជូនដល់អតិថិជនដែលកំពុងស្វែងរកនូវសេវាកម្ចីទិញលំនៅឋាន សម្រាប់ការស្នាក់នៅប្រកបដោយផាសុកភាព និងសម្រាប់ការវិនិយោគដែលទទួលបានផលចំណេញកាន់តែច្រើន។ ជាមួយកម្ចីទិញលំនៅឋានរបស់ធនាគារ អតិថិជនពិតជាទទួលបាននូវភាពងាយស្រួល ក្នុងការដំណើរការទទួលបានការអនុម័តរហ័ស កម្ចីមានរយ:វែង និងជាមួយអត្រាការប្រាក់ប្រកួតប្រជែង ជាពិសេសនោះគឺអតិថិជនអាចទទួលបានឥណទាន ក្នុងកំឡុងពេលមិនទាន់មានប្លង់កម្មសិទ្ធិ»។
សូមជម្រាបថា ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ជាក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជា បាននិងកំពុងធ្វើការអភិវឌ្ឍន៍ លើគម្រោងមួយចំនួនដូចជា គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង និង គម្រោងខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ដែលគម្រោងនីមួយៗ ត្រូវបានអភិវឌ្ឍនៅលើទីតាំងដែលមានសក្តានុពលខ្ពស់ ចរន្តសេដ្ឋកិច្ចល្អ មានភាពងាយស្រួល ក្នុងការរស់នៅ និងប្រកបអាជីវកម្មនានា ជាពិសេសរួមមាន គ្រប់ប្រភេទនៃលំនៅឋានដែលសមស្រប តាមតម្រូវការរបស់អតិថិជនទៀតផង។
គ្រប់គម្រោងទាំងអស់របស់ អ័រគីដេ ការបង់ប្រាក់ មានភាពងាយស្រួល និងមានភាពបត់បែនបំផុតទៅតាមតម្រូវការ និងលទ្ធភាពរបស់អតិថិជន គឺអតិថិជនអាចធ្វើការបង់ប្រាក់ត្រឹមតែ០,៨៣% តែប៉ុណ្ណោះក្នុងមួយខែ រហូតដល់២៤ខែដោយគ្មានការប្រាក់ និងគ្មានប្រាក់កក់។ ចំពោះទំហំទឹកប្រាក់ដែលនៅសល់ អតិថិជនអាចស្នើកម្ចីពី ធនាគារដៃគូអ័រគីដេ FTB បានដោយស្វ័យប្រវត្តិ។
សម្រាប់ព័ត៌មានលម្អិត អតិថិជនអាចអញ្ជើញ ទៅសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់ទាំងបីទីតាំងរួមមាន៖
១៖ គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦អា ហួសស្ពានជ្រោយចង្វារ៧គ.ម បត់ឆ្វេងតាមស្តុបអ័រគីដេ។
២៖ គម្រោងខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម តាមបណ្តោយផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិស៊ី-អាយ-អេ និងជាប់សាលាអន្តរជាតិណតប្រ៊ីត។
៣៖ គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង តាមបណ្តោយផ្លូវវត្តតាំងកសាង (ផ្លូវ១០៥K) ទល់មុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098 73 3333 – 076 879 9999 – 085 388 388 – 095 277 277 ឬFacebookPage https://www.facebook.com/orkide.development