ព័ត៌មានជាតិដាស់តឿនគ្នាផង តបស្នងគុណម្តាយទាន់ខែភ្លឺ! គម្រោងលំនៅដ្ឋានប្រណិត អ័រគីដេ ដឹផាលេស កំពុងផ្តល់នូវជម្រើសនៃការបង់ប្រាក់ត្រឹម USD 1299/ខែ តែប៉ុណ្ណោះ ជាមួយកម្មវិធី ប្រូម៉ូសិន ទិវាគុណម្តាយ!


09 Apr 2023

អ័រគីដេ ប្រកាសផ្តល់ជូនកម្មវិធី ប្រូម៉ូសិន ពិសេសជាមួយជម្រើសបង់ប្រាក់កាន់តែងាយស្រួលខ្លាំងដល់ពលរដ្ឋកម្ពុជា ដែលមានបំណងចង់ទិញ កាដូ ជូនម្តាយនារដូវកាល ទិវារម្លឹកគុណម្តាយ ក្នុងខែឧសភានេះ។

https://orkidevilla.com.kh/storage/images/news/6rnYM6T6YdsjKWXuM68COIlWDgTy52V6NEYXWJnf.jpgsharethis sharing button

លោក គ្រួច សុភត្រ្តា នាយកគ្រប់គ្រងចាត់ការទូទៅ បានមានប្រសាសន៍ថា “ការផ្តល់ជូននូវការបង់ប្រាក់ត្រឹម USD 1299/ខែ សម្រាប់ វីឡាប្រណិត ក្នុងគម្រោង អ័រគីដេ ដឹផាលេស និង USD  999/ខែ សម្រាប់ប្រភេទផ្ទះអាជីវកម្ម the Prestige Shop House នាពេលនេះ គឺដើម្បីចូលរួមអបអរសាទរ នូវទិវារម្លឹកគុណម្តាយជាសកល និង ផ្តល់នូវភាពកាន់តែងាយស្រួល សម្រាប់បុត្រធីតា ដែលមានបំណងសងគុណអ្នកម្តាយរបស់គេ ជាមួយកាដូដ៏គួរអោយភ្ញាក់ផ្អើល ដូចជា គេហដ្ឋានវីឡាប្រណិត ឬ ប្រភេទផ្ទះអាជីវកម្មជាដើម។”

លោកបញ្ជាក់ដែរថា ឈ្មោះប្រភេទផ្ទះនៅក្នុងគម្រោង អ័រគីដេ ដឹផាលេស ត្រូវបានហៅថា Empress Twin សម្រាប់វីឡាភ្លោះ ហើយប្រភេទវីឡាភ្លោះនេះ មានបន្ទប់ទទួលភ្ញៀវ 1 បន្ទប់ទទួលទានអាហារ 1 បន្ទប់គេង 4 បន្ទប់ទឹករហូតទៅដល់ 5 ផ្ទះបាយ 1 កន្លែងបោកគក់ដាច់ដោយឡែក និង ចំណតរថយន្ត ចតបានរហូតដល់ទៅ 2 ឡាន រីឯការផ្តល់ជូននេះនឹងចាប់ពីថ្ងៃនេះ រហូតដល់ចុងខែ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដោយឡែក អ័រគីដេ ដឹពោធិ៍ចិនតុងក៏ផ្តល់ជូន នូវការបង់ប្រាក់យ៉ាងពិសេស ដូចគ្នានេះដែរ។

 

គម្រោង អ័រគីដេ ដឹផាលេសនេះ មានទីតាំងស្ថិតនៅចំកណ្តាលនៃគម្រោងទាំងមូលរបស់ អ័រគីដេ ដឹប៊ូតានិចស៊ីធី និងស្ថិតនៅតាមបណ្តោយផ្លូវ មហាវិថី អាលី អាឡាតាស់ អមទៅដោយសួនច្បារទំហំ1.6ហិកតា ផ្ទៃបឹងសិប្បនិមិត្តទំហំ 2ហិកតា និង ផ្សារទំនើបសហគមន៏រហូតទៅដល់ 6ហិកតា។ គម្រោងលំនៅដ្ឋានប្រណិតមួយនេះនឹងត្រូវបានបញ្ចប់ជាមួយគុណភាពសម្ភារបរិក្ខារដ៏ល្អប្រណិត។ លោក លោកស្រីក៏អាចត្រួតពិនិត្យសម្ភារបរិក្ខារប្រណិតទាំងនេះនៅក្នុងទីស្នាក់ការលក់ គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ផងដែរ។

លោកក៏បានជម្រុញលើកទឹកចិត្តដល់ លោក លោកស្រី ដែលមានលទ្ធភាព អោយជ្រើសរើសយក វីឡាប្រណិតនៃក្តីស្រម៉ៃរបស់មនុស្សភាគច្រើន ជាកាដូជូនអ្នកម្តាយដើម្បីជាសក្ខីភាពនៃការតបស្នងអ្នកមានគុណទាន់ខែភ្លឺ៕