គម្រោងប្រណីត អ័រគីដេ ដឹប៊ូតានិច ផាលេស ចាប់ផ្តើមបើកសម្ពោធការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការហើយ
23 Sep 2021
(ភ្នំពេញ)៖ ក្រោយពីធ្វើការបើកលក់មុនសម្ពោធគម្រោងកាលពីចុងខែកក្កដាកន្លងទៅ ជាមួយនឹងភាពជោគជ័យនៃការលក់ត្រឹមតែ១សប្តាហ៍ដំបូង នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន អ័រគីដេ ឌីវែលឡុបម៉ិន បានចាប់ផ្តើមធ្វើការបុកគ្រឹះសាងសង់ និងសម្ពោធការបើកលក់ជាផ្លូវការ ហើយនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីតាំងការដ្ឋានក្នុងគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ។






គម្រោង ដឹប៊ូតានិច ផាលេស គឺជាគម្រោងដែលមានភាពល្អប្រណិតដាច់គេ នៅក្នុងគម្រោងមេ ដឹប៊ូតានិច ស៊ីធី ដែលមានទំហំផ្ទៃដីជាង ២៣ ហិចតា មានគេហដ្ឋានសរុបជាង ៥០០ខ្នង។
គេហដ្ឋានប្រណិតៗមានចំនួន ៣ប្រភេទ គឺ វីឡាទោល ដឹអ៊ីមប្រ៊េស លេក មានទីតាំងនៅជាប់បឹងប៊ូតានិច វីឡាទោល ដឹអ៊ីមប្រ៊េស មានទីតាំងនៅទល់មុខសួនច្បារដ៏ស្រស់ស្អាត និងចម្រុះពណ៌ ចុងក្រោយគឺ វីឡាភ្លោះ ដឹអ៊ីមប្រ៊េស ដែលមានរចនាបថដ៏ទំនើប និងក្លាស្សិក ដែលអតិថិជននឹងមានវេលាដ៏ល្អប្រណិត ប្រកបដោយឯកជនភាព និងសុភមង្គលនូវគម្រោងមួយនេះផ្ទាល់។







Recent News
02 Apr 2026
17 Mar 2026